លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងជាអនុប្រធានកិតិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ការកែសម្រួលសមាសភាព អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ សមាសភាពអញ្ជើញចូលរួមមាន ៈ លោកជំទាវសមាជិកកិតិយស លោកជំទាវប្រធានប្រតិបត្តិ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ និងលោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក កម្លាំងទាំងបី និងសមាជិកសមាជិកាអង្គពិធីសរុបចំនួន ៧៥នាក់ ។ ក្នុងអង្គពិធីនេះដែរ លោកជំទាវ បានកោតសរសើរដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ រហូតដល់បណ្ដាញនារីនៅតាមបណ្ដាលឃុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជួយដល់ បង ប្អូន នារីយើងនៅតាមមូលដ្ឋានរបស់ខ្លួនយ៉ាងសកម្ម និងលើកទឹកចិត្តដល់ប្អូនៗនារីដែរទើបទទួលតំណែងថ្មី ត្រូវសាមគ្គីភាពគ្នា សហការណ៍គ្នា បន្តសកម្មភាពដ៏ល្អនេះជានិច្ចនិរន្តន៍ ។ ក្នុងពេលនោៈដែរ លោកជំទាវបានឧបត្ថម្ភដល់សមាជិកអង្គពិធីក្នុងម្នាក់ៗទទួលបាននូវ សុឹង១សំពត់ , ថ្នាំលាបសក១ប្រអប់ , ក្រែម១បំពង់ និងឧបត្ថម្ភថវិកាដល់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ ១.៤០០.០០០រៀល សរុបថវិកាចំណាយទាំងអស់ ៤.៤១០.០០០រៀល។ ស្ថិតនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១