លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាតំណាង ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំងកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ចុះពិនិត្យ និងព្យាបាលជំងឺទូទៅឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងបរិវេណសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២២។ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកអភិបាលរង នៃគណៈភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរមូលដ្ឋាន។ នាឱកាសនោះ លោកជំទាវ ក៏បានផ្តល់ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៦នាក់ នូវទឹកបរិសុទ្ឋវីតាល់ចំនួន១០កេស និងក្រមាម្នាក់១ ទុកជាអនុស្សាវរីយ៍។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១