សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បានរៀបចំកម្មវិធីប្រគេនទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះគ្រូចៅអធិកាវត្តចំនួន១២វត្ត

   ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី បានរៀបចំកម្មវិធីប្រគេនទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះគ្រូចៅអធិកាវត្តចំនួន១២វត្ត ដែលនិមន្តមកពីស្រុកកំពង់ស្វាយចំនួន៩វត្ត និងក្រុងស្ទឹងសែនចំនួន៣វត្ត នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សុី វណ្ណថា សមាជិកាព្រឹទ្ធសភា ព្រមទាំងឯកឧត្ដម និងមានការចូលរួមបច្ច័យពីសំណាក់លោកជំទាវ ទី បូរ៉ាសុី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាភូមិភាគទី៨ កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១