សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងការចរចា និងសន្ធានកម្មនៅក្នុងមជ្ឈដ្ឋានសភា សភាប្រើភាសាបារាំង(APF)

   ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2024


នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩ :០០នាទី នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានបណ្តាញស្ត្រីសភានិយាយភាសាបារាំង Assemblee Parlementaire de la Francophonie (APF) បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងការចរចា និងសន្ធានកម្ម នៅក្នុងមជ្ឈដ្ឋានសភា សភាប្រើភាសាបារាំង (APF) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នាពេលខាងមុខ។ ដោយមានការអញ្ជើញចូលរួមពី សមាជិកាព្រឹទ្ធសភា-រដ្ឋសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងមន្ត្រីមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១