លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាថ្ងៃដដែលវេលាម៉ោង១១:០០ព្រឹក គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំភ្នំដិន ដឹកនាំដោយ លោក ទាន សារ៉េត ប្រធានក្រុមប្រឹក្សាឃុំភ្នំដិន ស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ បញ្ហាប្រឈម និងសំណូមពរនានា ។ នៅក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភា បានឧបត្ថម្ភម៉ាស់ចំនួន១០ប្រអប់ និងថ្នាំវីតាមីនសេ(KAL-CEE ORANGE)ចំនួន១០ប្រអប់ទុកសម្រាប់ប្រើប្រាស់នៅក្នុងសាលាឃុំភ្នំដិន និងបានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំភ្នំដិនចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថ្នាំវីតាមីនសេ (KAL-CEE ORANGE) ចំនួន ០១ប្រអប់ ក្រមាចំនួន ០១ និងថវិកាចំនួន៥០.០០០រៀល (ប្រាំម៉ឺនរៀល) ស្ថិតនៅសាលាឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១