សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
នៅ​សាល​ប្រជុំ​ស្រុក​ពញាឮ ខេត្ត​កណ្តាល លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ​កម្មការទី៥ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​ដឹក​នាំ​ស្រុក ដើម្បី ក្តាប់​សភាព​ការណ៍​ទូទៅ ពិសេស​សភាព​ការណ៍​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ស្ថាន​ភាព​វិវត្តន៍​ជំងឺ​covid-19 ជំងឺ​គ្រុន​ឈីក

   ថ្ងៃទី 12 ខែសីហា ឆ្នាំ2024

ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជួត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈក ម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំស្រុក ដើម្បី ក្តាប់សភាពការណ៍ទូទៅ ពិសេសសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្ថានភាពវិវត្តន៍ជំងឺcovid-19 ជំងឺគ្រុនឈីក។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក និងលោកលោកស្រីសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក ប្រធាន អនុប្រធាន ការិយាល័យ សុរប19 រូប។ក្រោយពីស្ដាប់របាយការណ៍អភិបាលស្រុកលោកជំទាវបានផ្ដាំផ្ញើថ្នាក់ដឹកនាំស្រុកឃុំភូមិថែរក្សាសុខភាពនិងការការកុំឱ្យឆ្លងជំងឺ ពិសេសកូវីត១៩ គ្រុនឈីក គ្រុ នឈាម ធ្វើយ៉ាងណារក្សាអនាម័យ បោសសំអាតសំរាមឬដុតចោល និងលុបថ្លុកទឹកដែលជាជំរកមូសខ្លា និងបានប្រគល់ថវិកាចំនួន3.000ដុល្លារអាមេរិកជាថ្លៃឈ្នួលជាងជួសជុលព្រះវិហារវត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក ឧបត្ថម្ភថ្នាំពេទ្យsanaflu(ការពារផ្ដាសាយ)ចំនួន10ប្រអប់ ស្មើនឹង1.000គ្រាប់ ថ្នាំCemol(ថ្នាំត្រជាក់)ចំនួន2កំប៉ុងធំស្មើនឹង2.000គ្រាប់ ម៉ាសចំនួន2ប្រអប់ស្មើនឹង60 សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ បន្ទាប់មកលោកជំទាវប្រធានបានអញ្ជើញចុះវត្តស្បែង ឃុំវិហារលូង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ស្ថាបត្យករ រី សារឿន ថ្នាក់ដឹកនាំស្រុក-ឃុំ និងពុទ្ធបរិស័ទមួយចំនួន ដើម្បីថ្វាយបង្គំព្រះសង្ឃនិងពិនិត្យទីតាំងសាងសង់មណ្ឌបតម្កល់ព្រះបដិមាព្រះមហោសថ ទុកជាទីសក្ការៈរបស់ពុទ្ធបរិស័ទទូទៅ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១