សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចសិក្សាខេត្តកំពង់ធំ

   ថ្ងៃទី 12 ខែសីហា ឆ្នាំ2024

នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន អំពី៖ ទី១-បច្ចុប្បន្នភាពនៃការអនុវត្តន៍កិច្ចសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២-ការចុះត្រួតពិនិត្យប័ណ្ណ ឬសៀវភៅការងាររបស់ជនបរទេស ដែលកំពុងធ្វើការតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ទី៣-ការត្រួតពិនិត្យលិខិតស្នាមចេញ-ចូលផ្សេងៗរបស់ជនបរទេសស្នាក់នៅខេត្តកំពង់ធំ ទី៤-ការអនុវត្តន៍ច្បាប់ស្តីអំពីរបបសារព័ត៌មាន ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត ដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រមទាំងការងារប្រឈម និងបញ្ហាលំបាកមួយចំនួន ដែលមន្ទីរជំនាញបានជួបប្រទះក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ននេះផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១