សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ

   ថ្ងៃទី 11 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយលោក ថោង វីរ៉ូ អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការគ្រប់គ្រងកំពង់ផែ ការអភិវឌ្ឍ ការរីកចម្រើន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន បញ្ហាប្រឈម និងសំណូមពរនានា របស់អាជ្ញាធរកំពង់ផែស្វយ័តដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពជាក់ស្តែងរបស់ភ្ញៀវជាតិ-អន្តរជាតិ និងការផ្ទេរ-ផ្ទុកទំនិញគ្រប់ប្រភេទចេញ-ចូលនៅតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១