សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មាធិការរៀបចំនៃមហាសន្និបាត AIPA-43 ប្រជុំពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំ

   ថ្ងៃទី 19 ខែវិច្ឆិការ ឆ្នាំ2025


នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (Committee on Organizational Matters of the ASEAN Inter-Parliamentary Assembly (AIPA-43) បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិត គឹមយាត ប្រធានគណៈកម្មាធិការរៀបចំ និងប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាសមាជិក គណៈប្រតិភូសភាកម្ពុជា និងជំនួយការ នៃគណៈកម្មាធិការរៀបចំ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១