សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង

   ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម ស៊ី សួន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារ ការត្រួតពិនិត្យប័ណ្ណ ឬសៀវភៅការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត ព័ត៌មានអនឡាញ (TV , Facebook) និងទស្សនាវដ្តី ព្រមទាំងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តការងារ លទ្ធផលការងារ ការអភិវឌ្ឍលើវិស័យនានា បញ្ហាប្រឈម និងសំណូមពរនានារបស់ខេត្តស្ទឹងត្រែង៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១