លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំពិភាក្សាការងារជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ======= នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:00 នាទីព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) និងគណៈកម្មការនានារបស់ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា។ ក្នុងពិធីជំនួបពិភាក្សានេះ ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញធ្វើបទបង្ហាញស្តីពី “គោលនយោបាយការបរទេស និងការងារការទូតរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងខណៈដែលស្ថានភាពពិភពលោក និងតំបន់កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់បំផុត” ដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន ៤ផ្នែក៖ ផ្នែកទី១៖ ចង្កោមនៃការប្រឈមជាយុទ្ធសាស្ត្រ ផ្នែកទី២៖ ការតម្រង់គោលនយោបាយការបរទេស និងការងារការទូត ផ្នែកទី៣៖ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ផ្នែកទី៤៖ កំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។ ពិធីជំនួបពិភាក្សានេះបានប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយបរិយាកាសស្និតស្នាល។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១