លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភាទទួលជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ======= នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជន បរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរ ប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវប្រធាន និងតំណាងគណៈកម្មការរបស់ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១