លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី(AMS) ប្រទេសបារាំង ក្រោមការដឹកនាំរបស់លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា បានបន្តពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ ស្ថិតនៅភូមិពោធិ៍រ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដោយសហការចូលរួមពីអាជ្ញាមូលដ្ឋានមាន លោកថន សុវណ្ណាអភិបាលស្រុក លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកទឹម សាវុធ លោកម៉ុត ចាន់ លោកស្រីឈៀន ចន្ថា លោកម៉ម សារីម លោកស្រី ហួន ស្រីម៉ុ សមាជិកក្រុមប្រឹក្សាស្រុក លោកមិល ម៉ារឌីអភិបាលរងស្រុក ឯកឧត្តម ចាន់ សុភ័ក្រ ប្រធានស.ស.យ.កស្រុក លោកសួន សុភា យុវជនស.ស.យ.ក១១នាក់ តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៤នាក់ លោកសែម សុផល មេឃុំភ្នំបាត លោកឡឹម ស៊ីម ជំទប់ទី២ និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ។ លទ្ធផលពិនិត្យព្យាបាលបានសរុប ១៤៥នាក់ ប្រុស៣៥នាក់ ស្រី៨៦នាក់កុមារា១១នាក់ កុមារី១៣នាក់។មុននឹងបិតបញ្ចប់ លោក នុត ប៉ាត តំណាងលោកជំទាវប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងជូនវត្ថុអនុស្សាវរីយ៍ជាក្រមាត្បាញដោយដៃកូនខ្មែរចំនួន១៨ ហើយសង្ឃឹមថាកម្មវិធីបែបនេះនឹងនៅតែបន្តមានជាប់ជានិច្ច និងជូនពរដល់ក្រុមការងារជួបតែពុទ្ធពរទាំង4ប្រការគឺ អយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១