សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ឃុំព្រែកតាទែន ពញាឮ និងកំពង់អុស

   ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2025

ថ្ងៃអាទិត្យ១៥កើតខែភទ្របទឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ពេលព្រឹកលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ក្នុងឃុំ៣ គឺឃុំព្រែកតាទែន ពញាឮ និងកំពង់អុស នៅស្នាក់ការគណបក្សឃុំពញាឮ ចំនួន 32 នាក់តាមគោលការណ៍ដឹកនាំរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៣ និងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ។ លោកជំទាវប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចថ្នាក់ដឹកនាំកំពូល ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ សាកសួរសុខទុក្ខបងប្អូននិងប្រជាពលរដ្ឋក្នុងឃុំទាំង3។លោកជំទាវប្រធាន បានស្តាប់របាយការណ៍របស់លោកមេឃុំ តំណាងឃុំ និងលោកអភិបាលស្រុក ដែលបាន លើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមរបស់មូលដ្ឋាន ។ បន្ទាប់មកលោកជំទាវបានអបអរសាទរស្នាដៃ និងបានចូលរួមមតិមួយចំនួនអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ បំរើសេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំនូមពរ ពិសេសត្រូវលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នងភូមិឲ្យចូលរួមរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម កុំចាញ់ឧបាយកលបោកប្រាសភូតកុហករបស់ពួកប្រឆាំងនិងពួកអគតិ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១