Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​ស្រុង​ចំនួន​១២ខ្នង​ផ្ទះ ស្មើ​នឹង១២គ្រួសារ នៅខេត្តកំពង់ធំ
  
សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​ស្រុង​ចំនួន​១២ខ្នង​ផ្ទះ ស្មើ​នឹង១២គ្រួសារ នៅខេត្តកំពង់ធំ

   ថ្ងៃទី 9 ខែមិថុនា ឆ្នាំ2025

នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុៈសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោៈ ដោយខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន១២ខ្នងផ្ទះ ស្មើនឹង១២គ្រួសារ ស្ថិតនៅឃុំជ័យចំនួន១១ខ្នងផ្ទះ និងនៅឃុំកំពង់ស្វាយចំនួន១ខ្នងផ្ទះ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោៈ លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានកាប្រុងប្រយ័ត្នខ្ពស់ចំពោៈហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ និងចូលរួមអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។ អំណោយដែលត្រូវប្រគល់ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុង១គ្រួសាៗទទួលបាន៖ អង្ករ១បេស្មើនឹង៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខកំប៉ុងចំនួយ២យួរ ក្រមា១ សារ៉ុង១ និងថវិកាចំនួន១០មុឺនរៀល។ ដោយឡែកគ្រួសាររងគ្រោៈប្រពន្ធស្លាប់ទទួលបាន ថវិកាចំនួន២០មុឺនរៀល ស្ថិតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១