សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងដាំកូនឈើចំនួន500ដើម

  ថ្ងៃច័ន្ទ ទី​1 ខែសីហា ឆ្នាំ​2022

នាព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងដាំកូនឈើចំនួន500ដើម ក្នុងនោះរួមមាន កូនឈើគគី កូនឈើធ្នុង កូនឈើបេង និងកូនឈើនាងនួន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាល នៃគណៈអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន។ នៅក្នុងកម្មវិធីនោះផងដែរលោកជំទាវ និងលោកឧកញ៉ាបានប្រគេនបច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិកាវត្តសម្រាប់ទុកកសាង និងជូនក្រមារដល់លោកយាយ លោកតា និងថវិកាមួយចំនួនដល់ប្រជាការពារ ស្ថិតនៅវត្តឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១