Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
តួនាទីភារកិច្ច
  
សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា

តួនាទីភារកិច្ច



 ថ្ងៃទី 20 ខែមករា ឆ្នាំ2025

តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន

   គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់ថា “គណៈកម្មការទី ៥” និងសរសេរជាអក្សរកាត់ “គ.ប.ស.ឃ.ព”។ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានតួនាទី ជាសេនាធិការក្នុងការបំពេញមុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ ព្រមទាំងសិក្សា ស្រាវជ្រាវ ក្នុងការប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា។

  គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មានភារកិច្ចដូចតទៅៈ

     -ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងបញ្ហាទាំងពួង ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រគល់ជូន។

     -ទាក់ទងជាមួយគណៈកម្មការនានារបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីឈ្វេងយល់ជាមុននូវរាល់គំនិតផ្តួចផ្តើម និងការសម្រេចលើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។

     -អញ្ញើញតំនាងក្រសួងពាក់ព័ន្ធ ឥស្សរជន អ្នកជំនាញការ ឬតំណាងសង្គមស៊ីវិលចូលរួមឲ្យយោបល់លើបញ្ហាផ្សេងៗ។

     -ធ្វើសេចក្តីរាយការណ៏ អំពីលទ្ធផលនៃការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងជូនគណៈកម្មាធិការអចិន្ត្រៃយ៏ និងអង្គព្រឺទ្ធសភាដោយភ្ជាប់មកជាមួយនូវអនុសាសន៍ សំណូមពរ ឬចំណាប់អារម្មណ៍ផ្សេងៗ ប្រសិនបើមាន។

     -ជួយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្នុងការតាមដាន និងសម្របសម្រួលការបង្កើតក្រុមមិត្តភាព ឬក្រុមទទួលបន្ទុកការងារអន្តរជាតិរបស់ព្រឹទ្ធសភា ជាមួយអង្គការសភាតំបន់ និងអន្តរជាតិផ្សេងៗទៀត។

-សិក្សាស្រាវជ្រាវ និងប្រមូលផ្តុំព័ត៌មានទាំងក្នុង និងក្រៅប្រទេស ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីរាយការណ៍ ឬលើកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ឬផ្តល់ជាអនុសាសន៍ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ។

-ផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលា បេសកម្មក្នុង និងក្រៅប្រទេសរបស់គណៈកម្មការ។

-ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍ សភាប្រទេសនានាក្នុងតំបន់ និងសកលលោក តាមរយៈទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងឈ្វេងយល់ពីការអភិវឌ្ឍន៍នានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីទទួលបានការគាំទ្រ និងជំនួយឧបត្ថម្ភ ទាំងស្មារតី បចេ្ចកទេស ថវិកា និងសម្ភារៈ។

-បំពេញការងារផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធភាប្រគល់ជូន។

 

 

 

 

ឯកសារយោង ៖

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១