Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌកំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 16 ខែមករា ឆ្នាំ2024


នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌកំបូល រាជធានីភ្នំពេញ ដឹកនាំដោយលោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដេីម្បីឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៧ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៧ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៧ តំណាងយុវជន-នារី សរុបចំនួន៨៥នាក់ ដោយផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន និងការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌសេវាក្រៅប្រព័ន្ធ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី