Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
តួនាទីភារកិច្ច

 ថ្ងៃទី 15 ខែមករា ឆ្នាំ2024

តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម




- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម មានភារកិច្ចដូចតទៅ ៖

  • ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងបញ្ហាទាំងពួងដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ជូន
  • 
     	
  • ទំនាក់ទំនងជាមួយគណៈកម្មការនានារបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននានា ដើម្បីឈ្វេងយល់ជាមុននូវរាល់គំនិតផ្តួចផ្តើម និងការសម្រេច លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
  • 
     	
  • អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សំណើសុំកែសម្រួល ឬអ្នកស្នើច្បាប់ដែលជាម្ចាស់សេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង មកបំភ្លឺចំពោះមុខគណៈកម្មការ
  • 
     	
  • អញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឥស្សរជន អ្នកជំនាញការ ឬតំណាងអង្គការសង្គមស៊ីវិល ចូលរួមផ្តល់យោបល់លើបញ្ហាផ្សេងៗ
  • 
     	
  • ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា ដោយភ្ជាប់មកជាមួយនូវអនុសាសន៍ សំណូមពរ ឬចំណាប់អារម្មណ៍ផ្សេងៗ បើមាន
  • 
     	
  • សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ ដើម្បីរាយការណ៍ ឬលើកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ឬផ្តល់ជាអនុសាសន៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ
  • 
     	
  • ធ្វើរបាយការណ៍អំពីព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយធ្វើការវិភាគ និងវាយតម្លៃ បន្ទាប់មករាយការណ៍អំពីលទ្ធផលទាំងនោះ ជូនគណៈកម្មា ធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា
  • 
     	
  • ផ្តួចផ្តើមគំនិតរៀបចំកិច្ចពិគ្រោះយោបល់ សិក្ខាសាលា វេទិកាសាធារណៈ បេសកកម្មក្នុង និងក្រៅប្រទេសរបស់គណៈកម្មការ បន្ទាប់មកធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា
  • 
     	
  • ចុះបំពេញបេសកកម្មស្វែងរកព័ត៌មានតាមក្រសួង ស្ថាប័ន និងតាមដានការ អនុវត្តច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅថ្នាក់ ក្រោមជាតិ និងភូមិភាគទាំង៨ បន្ទាប់មកធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា និង/ឬលើកជាអនុសាសន៍ ឬធ្វើអន្តរាគមន៍ទៅ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល និង/ឬដោះស្រាយ
  • 
     	
  • ទំនាក់ទំនងជាមួយអង្គការជាតិ-អន្តរជាតិ និងស្ថានទូតអន្តរជាតិនានា ដើម្បីសិក្សា ឈ្វេងយល់បញ្ហាទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
  • 
     	
  • ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍ សភាប្រទេស នានាក្នុងតំបន់ និងសកលលោក តាមរយៈទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាឈ្វេងយល់អំពីការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
  • 
     	
  • កសាងគោលការណ៍ បទដ្ឋានគតិយុត្ត និងនីតិវិធីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដែលទាក់ទងនឹងថវិកាស្វយ័តរបស់ព្រឹទ្ធសភា ដើម្បីដាក់ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍សម្រេច
  • 
     	
  • លើកផែនការថវិកា ត្រួតពិនិត្យ និងវាយតម្លៃលើការប្រើប្រាស់ថវិកាស្វយ័ត របស់ព្រឹទ្ធសភា ព្រមទាំងសិក្សាស្រាវជ្រាវ និងតាមដានរាល់កិច្ចការដែលទាក់ទងនិង សវនកម្មផ្ទៃក្នុងរបស់ព្រឹទ្ធសភា
  • 
     	
  • គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុរបស់គណៈកម្មការនានា នៃព្រឹទ្ធសភា និងអង្គភាពពាក់ព័ន្ធ
  • 
     	
  • ពិនិត្យ និងផ្តល់យោបល់រាល់សំណើសុំថវិកា ឬតម្រូវការផ្សេងៗជាយថាហេតុ របស់ព្រឹទ្ធសភា សំណូមពរផ្ទាល់របស់សមាជិក សមាជិកានៃព្រឹទ្ធសភា និង អង្គភាពពាក់ព័ន្ធ មុននឹងបញ្ជូនសំណើ ឬសំណូមពរ ទៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  • 
     	
  • បំពេញការងារផ្សេងៗទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ជូន ។
  • 
    
ឯកសារយោង ៖ សេចកី្តសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម