Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃការិយាល័យសវនកម្មជាតិប្រទេសស៊ុយអែត (SNAO)

   ថ្ងៃទី 26 ខែវិច្ឆិការ ឆ្នាំ2024


នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃការិយាល័យសវនកម្មជាតិប្រទេសស៊ុយអែត (SNAO) ដឹកនាំដោយលោកជំទាវ ហេលីណា លីនប៊ីក (Helena Lindberg) អគ្គសវនករ ដើម្បីស្វែងយល់អំពីតួនាទីរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងកិច្ចប្រតិបត្តិការរវាងគណៈកម្មការជាមួយអាជ្ញាធរសវនកម្មជាតិ។

ជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ អាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី