Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
នៅវិមានសភាវ៉ាឡូនី-ព្រុចសែល (PFWB) នៃប្រទេសបែលហ្ស៊ិក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមមិត្តភាពកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែស បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមប្រជុំជាមួយសភា PFWB ដឹកនាំដោយឯកឧត្តម Maltéo SEGERS

   ថ្ងៃទី 13 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសភាវ៉ាឡូនី-ព្រុចសែល (PFWB) នៃប្រទេសបែលហ្ស៊ិក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមមិត្តភាពកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី-ព្រុចសែស បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមប្រជុំជាមួយសភា PFWB ដឹកនាំដោយឯកឧត្តម Maltéo SEGERS សមាជិកសភា PFWB រួមមានលទ្ធផលការងារដូចខាងក្រោម៖

១-កិច្ចពិភាក្សាដំបូងសភានីមួយៗ បានបង្ហាញអំពីស្ថានភាពនយោបាយ និងការទទួលខុសត្រូវក្នុងស្ថាប័ននីតិប្បញ្ញត្តិរៀងៗខ្លួន។
+ខាងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា : ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានធ្វើអត្ថាធិប្បាយរយៈពេលកន្លះម៉ោងដោយផ្តោតសំខាន់លើចំណុចនយោបាយដូចជាព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់សម្តេចឪ(Roi-Père) និងបិតាស្ថាបនិក(père-fondateur de l’APF)ហ្រ្វង់កូហ្វូន, រំលឹកទិវានៃការចងចាំ ២០ ឧសភា ដែលពលរដ្ឋរស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩។
+អត្ថាធិប្បាយអំពីស្ថានភាពសេដ្ឋកិច្ចនយោបាយក្នុងដំណាក់កាលកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយធូរស្រាលពីកូវីដ១៩, វិស័យទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ, ការនាំចេញផលិតផលកសិកម្ម, នយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២។
២-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានធ្វើបទបង្ហាញ២០នាទី ផ្តោតលើកម្មវិធីការអប់រំនៅកម្ពុជាក្នុងបច្ចុប្បន្ន សិទ្ធិកុមារ និងសិទ្ធិស្ត្រីក្នុងវិស័យអប់រំ។
៣-ក្រោយពីបញ្ចប់ការប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ត្រូវបានទូរទស្សន៍PFWB ធ្វើសម្ភាសន៍ដោយពុំបានគ្រោងទុកជាមុនរយៈពេល៨នាទី។
៤-គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាបន្ទាប់ពីចប់កិច្ចប្រជុំ ត្រូវបានសមាជិកសភាPFWB នាំធ្វើទស្សនកិច្ចការងារបន្ថែម, ទស្សនាកន្លែងប្រជុំ, កន្លែងធ្វើការរបស់គណៈកម្មការជំនាញ។ល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី