Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមប្រជុំបណ្ដាញក្រមសីលធម៌សភាហ្វ្រង់កូហ្វូន

   ថ្ងៃទី 11 ខែវិច្ឆិការ ឆ្នាំ2024

ថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2022 នៅអគារ 33 នៃវិមានរដ្ឋសភានៃសាធារណរដ្ឋបារាំង (Bourbon)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមប្រជុំបណ្ដាញក្រមសីលធម៌សភាហ្វ្រង់កូហ្វូន។

ពេលព្រឹក លោកស្រី Ariane MIGNOLET ប្រធានបណ្ដាញក្រមសីលធម៌សភា ជាមួយលោកអនុប្រធានបណ្ដាញ Christophe PALLEZ បានបើកនិងដឹកនាំអង្គប្រជុំតាមរបៀបវារៈដូចតទៅ ÷
1-របាយការណ៍អំពីស្ថានភាពទូទៅរបស់សភាប្រចាំឆ្នាំ 2021 នាថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2021 នៅគេប៊ិច ប្រទេសកាណាដា និងអនុម័តរបាយការណ៍ទូទៅប្រចាំឆ្នាំរបស់សភា នាថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ2021។

2-បង្ហាញអំពីសមាសភាពសមាជិកការិយាល័យថ្មីនៃសភា និងសកម្មភាពការងារ។

3-របាយការណ៍ តារាងតុល្យការ និងសមតុល្យ ÷ ចំណូលឆ្នាំ2021-2022 និងចំណាយឆ្នាំ2022-2023 ជាមួយនឹងការពិភាក្សាដេញដោល។

4-ពិធីចុះហត្ថលេខាភាពជាគូរវាងលោក Joël GODIN ប្រធានគណ:កម្មការកិច្ចការសភាAPF និងលោកស្រី Ariane MIGNOLET ប្រធានបណ្ដាញក្រមសីលធម៌APF។

ពេលល្ងាច
1-ការបង្ហាញរបស់សាស្ត្រាចារ្យ Steve Jacob និង Eric Montigny , អាសនៈជាន់ខ្ពស់ផ្នែកស្រាវជ្រាលទ្ធិប្រជាធិបតេយ្យនៃស្ថាប័នសភារបស់វិទ្យាស្ថាន Laval ប្រធានបទ “ការទទួលយកអំណោយនិងអត្ថប្រយោជន៍ផ្សេងៗ”។

2-ទស្សនកិច្ចការងារនៅវិមានរដ្ឋសភានៃសាធារណរដ្ឋបារាំង (Bourbon)។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី