Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបខេត្តព្រៃវែង

   ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនំាដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប គឺជាកន្លែងភ្ញាស់ពូជត្រី ដែលបង្កើតឡើងនៅឆ្នាំ១៩៩០ លើផ្ទៃដី១៦ហិចតា ។ បច្ចុប្បន្នមជ្ឈមណ្ឌលមានពូជត្រី ០៥ប្រភេទ ដូចជាត្រីអណ្តែង ត្រីប្រា ត្រីទីឡាប់យ៉ា ត្រីពោធិ៍ និងត្រីរៀល និងមានអាងភ្ញាស់ពូជត្រីចំនួន ៦៤អាង ដែលអាចភ្ញាស់កូនត្រីបាន ៧,៥លានក្បាលក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាកសិករចិញ្ចឹមទូទាំងប្រទេស ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី