នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនំាដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប គឺជាកន្លែងភ្ញាស់ពូជត្រី ដែលបង្កើតឡើងនៅឆ្នាំ១៩៩០ លើផ្ទៃដី១៦ហិចតា ។ បច្ចុប្បន្នមជ្ឈមណ្ឌលមានពូជត្រី ០៥ប្រភេទ ដូចជាត្រីអណ្តែង ត្រីប្រា ត្រីទីឡាប់យ៉ា ត្រីពោធិ៍ និងត្រីរៀល និងមានអាងភ្ញាស់ពូជត្រីចំនួន ៦៤អាង ដែលអាចភ្ញាស់កូនត្រីបាន ៧,៥លានក្បាលក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទៅតាមបណ្តាកសិករចិញ្ចឹមទូទាំងប្រទេស ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន