Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

   ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2024


នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់ក្រាំងធ្នង់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្មៀន ដឹកនាំដោយលោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់។

ឯកឧត្តមប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអាជ្ញាធរមូលដ្ឋានសង្កាត់គ្រប់លំដាប់ថ្នាក់សម្រេចបានក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងសំណូមពរឱ្យមានការរួមសាមគ្គីគ្នាបន្តអភិវឌ្ឍមូលដ្ឋាន និងការពារជំងឺកូវីដ-១៩។

ក្នុងឱកាសចុះជួបសំណេះណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកា និងជូនសម្ភារប្រើប្រាស់មួយចំនួនដល់អ្នកចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី