Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតលើកទី៤៧ នៃសភាប្រើភាសាបារាំង (APF)

   ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2024


នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង (The Senator Group for Parliamentary Assembly of Francophonie) បានប្រជុំក្រុម ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាត្រៀមចូលរួមមហាសន្និបាតលើកទី៤៧ នៃសភាប្រើភាសាបារាំង (APF) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា នាពេលខាងមុខ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី