ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ======== នារាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ គណៈប្រតិភូទទួលបន្ទុកបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិកអចិន្រ្តៃយ៍នៃបណ្តាញក្រមសីលធម៌ប្រើភាសាបារាំង និងជាប្រធានគណៈកម្មការទី ២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត (Zoom) នាវេលាម៉ោង២០:០០នាទីយប់ ម៉ោងនៅព្រះរាណាចក្រកម្ពុជា សាលពិសេស៣ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីខេត្តកេប៊ិច ប្រទេសកាណាដា។ មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Ariane Mignolet ប្រធានបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-កំណត់ហេតុនៃមហាសន្និបាតប្រចាំឆ្នាំ ២០២០។ ២-អនុសាសន៍របស់សមាជិកថ្មី។ ៣-សេចក្តីសម្រេចសង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍កាលពីឆ្នាំ២០២០។ ៤-ផែនការថវិកាសម្រាប់ឆ្នាំ ២០២១-២០២២។ ៥-ផែនការសកម្មភាពសរុបឆ្នាំ ២០២១។ ៦-សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២ ៕