Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង

   ថ្ងៃទី 11 ខែវិច្ឆិការ ឆ្នាំ2024

ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង
========
នារាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ គណៈប្រតិភូទទួលបន្ទុកបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិកអចិន្រ្តៃយ៍នៃបណ្តាញក្រមសីលធម៌ប្រើភាសាបារាំង និងជាប្រធានគណៈកម្មការទី ២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត (Zoom) នាវេលាម៉ោង២០:០០នាទីយប់ ម៉ោងនៅព្រះរាណាចក្រកម្ពុជា សាលពិសេស៣ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីខេត្តកេប៊ិច ប្រទេសកាណាដា។
មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Ariane Mignolet ប្រធានបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដោយមានរបៀបវារៈដូចខាងក្រោម៖
១-កំណត់ហេតុនៃមហាសន្និបាតប្រចាំឆ្នាំ ២០២០។
២-អនុសាសន៍របស់សមាជិកថ្មី។
៣-សេចក្តីសម្រេចសង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍កាលពីឆ្នាំ២០២០។
៤-ផែនការថវិកាសម្រាប់ឆ្នាំ ២០២១-២០២២។
៥-ផែនការសកម្មភាពសរុបឆ្នាំ ២០២១។
៦-សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី