Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់

   ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ2024

ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់
=======
នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់ក្រាំងធ្នង់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារ និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
១.ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង និងចលនាការជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋដែររងផលប៉ះពាល់ ក្នុងភូមិសាស្រ្តសង្កាត់ក្រាំងធ្នង់ (០៨ភូមិ និង០៣សហគមន៍) ។
២.ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ការធ្វើអត្តសញ្ញាណប័ណ្ណ និងចលនាបងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។
នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី