Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ព្រឹទ្ធសភា ​ចូល​រួម​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​នៃ​បណ្តាញ​ក្រម​សីលធម៌​សមាជិក​សភា​ប្រើ​ភាសា​បារាំង តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ដែល​ផ្សាយ​ចេញ​ពី​ខេត្ត Que Bec ប្រទេស​កាណាដា

   ថ្ងៃទី 19 ខែវិច្ឆិការ ឆ្នាំ2024

នារាត្រីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០នាទី នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកស្ថាបនិកនៃបណ្តាញក្រមសីលធម៌សភាប្រើភាសាបារាំង បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ (Video Conference) ដែលផ្សាយចេញពីខេត្ត Que Bec ប្រទេសកាណាដា។

មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Mignolet Ariane ប្រធានបណ្តាញក្រមសីលធម៌សមាជិកប្រើភាសាបារាំង ដោយមានរបៀបវារៈដូចជា៖
១-របៀបវារៈមហាសន្និបាត
២-កំណត់ហេតុពិស្តារស្តីពី ការបង្កើតក្រុមស្ថាបនិក
៣-លក្ខណៈចូលជាសមាជិក
៤-សេក្តីព្រាងដំណោះស្រាយពាក់ព័ន្ធនឹងការបង់វិភាគទានប្រចាំឆ្នាំ
៥-អនុសាសន៍របស់សមាជិកថ្មី
៦-សង្ខេបសកម្មភាពការងាររបស់បណ្តាញក្រមសីលធម៌
៧-ផែនការសកម្មភាពខែធ្នូ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី