Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និង​អធិការ​នគរបាល​ស្រុក​វាលវែង នៅ​សាលាស្រុក​វាលវែង

   ថ្ងៃទី 5 ខែមីនា ឆ្នាំ2024

ខេត្តពោធិ៍សាត់÷ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម អឹុង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និងអធិការនគរបាលស្រុកវាលវែង នៅសាលាស្រុកវាលវែង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
គោលបំណងរបស់គណៈកម្មការ ដែលចុះមកកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាពេលនេះ គឺដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើបញ្ហាការអនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក មុខងារ តួនាទី ភារកិច្ច និងរបៀបរបបទំនាក់ទំនងការងារភាពងាយស្រួល ការលំបាក បទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរ លើបញ្ហាការអនុវត្តមុខងារ រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការរៀបចំកសាងថវិកាថ្នាក់ក្រោមជាតិ ការប្រមូលចំណូល និងចាត់ចែងចំណាយ ការធ្វើផែនការ ការអនុវត្តផែនការអភិវឌ្ឍឃុំ សង្កាត់ និងផែនការសមាហរណកម្មថ្នាក់ក្រុង ស្រុក ភាពងាយស្រួល ព្រមទាំងការលំបាក ការធ្វើផែនការ ការអនុវត្តផែនការហិរញ្ញវត្ថុ ការប្រមូលចំណូល ការអនុវត្តគោនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ការងាររដ្ឋបាល ការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃក្រុមប្រឹក្សាគ្រប់ថ្នាក់ ព្រមទាំងការបូកសរុបគម្រោងផែនការអភិវឌ្ឍន៍មូលដ្ឋាន និងទិសដៅការងារបន្តរបស់ស្រុកផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី