Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
សម័យប្រជុំពិសេសក្នុងការបង្កើតបណ្ដាញហ្វ្រង់កូហ្វូននៃក្រមសីលធម៌សភានៅសភាវ៉ាល់ឡូនី ទីក្រុងណាមួរ នៃប្រទេសបែលហ្ស៊ិក។

   ថ្ងៃទី 13 ខែតុសា ឆ្នាំ2024

 

នាថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ (ពេញមួយថ្ងៃ) ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងឋានៈជាសមាជិកប្រវត្តិសាស្ត្រនៃគណៈកម្មាធិការការងារបង្កើតបណ្ដាញហ្វ្រង់កូហ្វូននៃក្រមសីលធម៌សភា នៅសភាវ៉ាល់ឡូនី ទីក្រុងណាមួរ នៃប្រទេសបែលហ្ស៊ិក។

សម័យប្រជុំពិសេសក្នុងការបង្កើតបណ្ដាញហ្វ្រង់កូហ្វូននៃក្រមសីលធម៌សភា បានអនុម័ត៖
– លក្ខន្តិកៈនៃបណ្តាញដែលព្រឹទ្ធសភាកម្ពុជា ជាសមាជិកផ្តួចផ្តើម (membre fondateur du réseau)
– បោះឆ្នោតជ្រើសរើសគណ:កម្មាធិការអចិន្ត្រៃយ៍៖
១/ លោកស្រី Ariane Mignolet ស្នងការក្រមសីលធម៌សភាកាណាដា ជាប្រធានបណ្តាញ
២/ លោកស្រី Agnès Roblot-Troyer អ្នកទទួលបន្ទុកក្រមសីលធម៌នៃរដ្ឋសភា បារាំងជាអនុប្រធានបណ្ដាញ
៣/ លោក Fédéric Janssens អគ្គលេខាធិការសភាវ៉ាលឡូនី ជាលេខាធិការបណ្តាញ
៤/ លោក Pierre Legault ទីប្រឹក្សាគណៈកម្មាធិការក្រមសីលធម៌ព្រឹទ្ធសភាកាណាដា ទទួលបន្ទុករដ្ឋបាល
– លក្ខខណ្ឌនៃការចូលជាសមាជិកបណ្ដាញ៖
១/ ជាសមាជិកពេញសិទ្ធិ
២/ បែបបទនៃការស្នើសុំ
– កម្មវិធីការងារ
– វិភាគទាន (មិនទាន់បានកំណត់ រង់ចាំសន្និបាតបណ្តាញ)។

អង្គប្រជុំបង្កើតបណ្ដាញនេះ បានបញ្ចប់នៅវេលាម៉ោង៥រសៀល បន្ទាប់មកមាន ទស្សនកិច្ចនៅសភាវ៉ាលឡូនី រួមមាន សាលប្រជុំពេញអង្គ, សាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍, សាលប្រជុំគណៈកម្មការ, សាលធ្វើសេចក្ដីថ្លែងការណ៍, សាលព័ត៌មាន។ល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី