Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតី​ភាពក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាង​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី១ ​ជាមួយ​នឹង​វាគ្មិន​ ដែល​ត្រូវ​ធ្វេី​បទ​បង្ហាញ​

   ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជាមួយនឹងវាគ្មិន ដែលត្រូវ ធ្វេីបទបង្ហាញ បទអន្តរាគមន៍ ដើម្បីត្រៀមរៀបចំវេទិកា ស្តីអំពី «ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋានដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព» ដែលនឹងប្រព្រឹត្តទៅនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី