Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ​ ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការ​ងារ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបនាឱកាសនោះដែរ ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអភិវឌ្ឍមូលដ្ឋានថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាលឃុំ សង្កាត់ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិឃុំ សង្កាត់ (រជ្ជទេយ្យបុរេប្រទាន) និងបញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ក្រុងស្រុក ខណ្ឌ និងឃុំ សង្កាត់របស់ខេត្ត ព្រមទាំងការបូកសរុបលទ្ធផលការងារអភិឌ្ឍន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពក្នុងការប្រមូលចំណូល ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ការធ្វើប្រតិភូកម្មអំណាចពីរដ្ឋបាលថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី