Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២​ ព្រឹទ្ធសភា​ បានអញ្ជើញ​ទៅពិនិត្យ​មើល​ការ​ជីកស្តារ​ស្រះ​ទឹកទី៥ ស្ថិតនៅ​ភូមិព្រៃ​កឹក ឃុំប្រាសាទ​ភ្នំខ្យង ស្រុកកំពង់​ត្រាច ខេត្តកំពត

   ថ្ងៃទី 10 ខែឧសភា ឆ្នាំ2024

ខេត្តកំពត÷ នាព្រឹក ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម គិន ណែត អនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិ ភាគ ទី ៥ ឯកឧត្តម ទេព យុទ្ធី លេខាធិការ និងឯកឧត្តមម លី សារី ឯកឧត្តម ស្រី បេន លោកជំទាវ កង សៅរ៍ធន សមាជិកក្រុម បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី៥ ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ឆ្លៀតឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំព្រឹទ្ធសភា ព្រមទាំងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាស្រះទឹក ទាំងអស់គ្នា ដោយដាំដើមឈើជុំវិញស្រះទឹក និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហនៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៤២នាក់។ ស្រះទឹកទី៥ដែលកំពុងជីកស្តារស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បានចាប់ផ្តើមជីកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី