Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ប្រធាន​ក្រុមមិត្តភាព​ព្រឹទ្ធសភា​ជាមួយ​សភា​​សហព័ន្ធ​វ៉ាល់ឡូនី​-​ព្រុចសែល ​អញ្ជើញ​ចូល​ជួប​សវនាការ​ជាមួយ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួនណារ៉ុន

   ថ្ងៃទី 9 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង ១០:១៥នាទី នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល និងជាអនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញអមដំណើរគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល ដឹកនាំដោយឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភា អញ្ជើញចូលជួបសវនាការជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកអំពីការសិក្សា ការអប់រំតាមព័ត៌មានវិទ្យា និងកំណែទម្រង់ប្រព័ន្ធអប់រំនៃប្រទេសទាំងពីរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី