Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី២ ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ជួបសវនការជាមួយគណៈអភិបាល ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ខេត្តរតនគិរី

   ថ្ងៃទី 21 ខែវិច្ឆិការ ឆ្នាំ2024
com2-19-11-2015-1-1 com2-19-11-2015-1-2
com2-19-11-2015-1-3 com2-19-11-2015-1-3

នាព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០នាទី ប្រតិភូគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាង គណៈកម្មការ ទី៤ នៃព្រឹទ្ធសភា បានអញ្ជើញជួបសវនាការជាមួយគណៈអភិបាល ក្រុមប្រឹក្សាខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីចាត់ការគយ និងរដ្ឋាករ សាខាពន្ធដារ រតនាគារ និងរដ្ឋបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពី «ហិរញ្ញវត្ថុ និងថវិកាថ្នាក់ក្រោមជាតិ» នៅសាល ប្រជុំសាលាខេត្តរតនគិរី ។

បន្ទាប់ពីបានពិភាក្សានិងស្តាប់សេចក្តីរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមកប្រធានគណៈប្រតិភូបានធ្វើការវាយតម្លៃដូចខាងក្រោម៖
-កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលសម្រេចបាន ក្នុងការអភិ- វឌ្ឍខេត្តលើគ្រប់វិស័យ។
-ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត ជារួមចេះធ្វើផែនការ និងអនុវត្តផែនការ អភិវឌ្ឍទៅតាមជំហាននីមួយៗ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋ។
-ទីចាត់ការគយ និងរដ្ឋាករ និងសាខាពន្ធដារ ខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូល គ្រប់ទៅតាមផែនការ និងលើសជារៀងរាល់ឆ្នាំ។
-ការផ្តល់សេវាជូនប្រជាពលរដ្ឋអនុវត្តបានល្អ ការធ្វើអត្តសញ្ញាណប័ណ្ណប្រភេទថ្មីជិត គ្រប់តាមផែនការ ។
-គោលនយោបាយភូមិឃុំមានសុវត្ថិភាពអនុវត្តបានល្អដោយបានបង្កើតប៉ុស្តិ៍សន្តិសុខគ្រប់ភូមិទាំងអស់និងមានការសហការគ្រប់ កម្លាំងពាក់ព័ន្ធទាំងអស់រួមទាំងប្រជា ការពារជិត ៤ ពាន់នាក់។

លេខាធិការដ្ឋានអមគណៈកម្មការទី២



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី