Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រៀមចុះបេសកកម្មទៅខេត្តរតនគិរី

   ថ្ងៃទី 18 ខែវិច្ឆិការ ឆ្នាំ2024
c2_16_11_2015_1

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២  ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមចុះបេសកកម្មទៅខេត្តរតនគិរី ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មការទី៤ លោកជំទាវអនុប្រធាន ឯកឧត្តមលេខាធិការ គណៈកម្មកាទី២ និងលោកជំទាវ សមាជិកាគណៈកម្មការទី៨ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសភាកម្ពុជា(PIC)នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ អគារ«E» វិមានព្រឹទ្ធសភា។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើកម្មវិធី និងខ្លឹមសារនៃដំណើរបេសកកម្មឈ្វេងរកព័ត៌មានស្តីពី «ការអនុវត្ត និងត្រួតពិនិត្យថវិកា ថ្នាក់ក្រោមជាតិ ក្នុងបរិបទវិមជ្ឈការ និង     វិសហមជ្ឈការ»នៅខេត្តរតនគិរី ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ១៧ ដល់ ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥។
ជាបន្តឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការបែងចែកតួនាទីភារកិច្ចដល់អ្នកចូលរួមទៅតាមទិសដៅរៀងៗខ្លួន។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី