Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Jean-Marie BOCKEL

   ថ្ងៃទី 13 ខែវិច្ឆិការ ឆ្នាំ2024
com2-11-11-2015-4
com2-11-11-2015-5 com2-11-11-2015-5

កាលពីរសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម Jean-Marie BOCKEL សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Haut-Rhin និងជាប្រធានគណៈប្រតិភូ សមូហភាពដែនដី និងវិមជ្ឈការ។

គណៈប្រតិភូសមូហភាពដែនដី និងវិមជ្ឈការ គឺជាអង្គការចាត់តាំងមួយប្រហាក់ប្រហែល នឹងគណៈកម្មការ ដែលធ្វើការសិក្សា និងពិចារណាអំពីផលប៉ះពាល់ទៅថ្ងៃអនាគត លើប្រធានបទអ្វីមួយ ដែលគណៈប្រតិភូនេះអាចធ្វើការជ្រើសរើសដោយខ្លួនឯង ឬតាមមតិណែនាំពីថ្នាក់លើ ដូចជាការសិក្សាពីការធ្លាក់ចុះនៃថវិកាវិភាជរបស់ រដ្ឋាភិបាលទៅ មូលដ្ឋានថ្នាក់ក្រោមជាតិ, បញ្ហាសាសនាឥស្លាមនាពេលបច្ចុប្បន្ន, ការបម្រែបម្រួលអាកាសធាតុ។ល។
លទ្ធផលនៃការសិក្សាអំពីផលប៉ះពាល់របស់គណៈប្រតិភូសមូហភាពដែនដី និងវិមជ្ឈការ ត្រូវដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាពិនិត្យ និងពិចារណា ដើម្បីមុខងារ របស់អង្គការ នីតិប្បញ្ញត្តិ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី