Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Vincent EBLÉ

   ថ្ងៃទី 13 ខែវិច្ឆិការ ឆ្នាំ2024
com2-11-11-2015-1
com2-11-11-2015-2 com2-11-11-2015-2

កាលពីថ្ងៃត្រង់ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Vincent EBLÉ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជាដោយមានការចូលរួមពី លោក Jean POUCH លេខាប្រតិបត្តិរបស់ ក្រុមមិត្តភាព និងសមាជិកក្រុមមិត្តភាពមួយចំនួនទៀត។

ក្នុងឱកាសពិសាអាហារថ្ងៃត្រង់នោះ ឯកឧត្តម Vincent EBLÉ បានបញ្ជាក់សារជាថ្មីជូនគណៈប្រតិភូអំពីការគាំទ្របន្តឲ្យមានកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ (ព្រឹទ្ធសភាបារាំង-ព្រឹទ្ធសភាកម្ពុជា) ជាពិសេសលើការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី