Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយលោកPhilippe HURTEVENT

   ថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ2024
c2_10_11_2015_1
c2_10_11_2015_2

កាលពីរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅរដ្ឋសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោក Philippe HURTEVENTអគ្គនាយកហិរញ្ញវត្ថុសាធារណៈក្រោមប្រធានបទការពិនិត្យច្បាប់ហិរញ្ញវត្ថុនៅរដ្ឋសភា។


លោក Philippe HURTEVENTបានបញ្ជាក់អំពីកាលវិភាគនៃការរៀបចំថវិកា គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្ពុជា ដែលចែកចេញជាពីរគឺ ចំណូល និងចំណាយ។ ចំណែកច្បាប់ថវិកាមានបីប្រភេទគឺ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ, ច្បាប់កែតម្រូវ និងច្បាប់ទូទាត់ថវិកា។
នៅប្រទេសបារាំងរយៈពេលនៃការពិនិត្យ និងអនុម័តច្បាប់ថវិកានៅសភាមានចំនួនសរុប ៧០ថ្ងៃ ក្នុងនោះនៅរដ្ឋសភា ៤០ថ្ងៃ, នៅព្រឹទ្ធសភា ២០ថ្ងៃ, រយៈពេល ១០ថ្ងៃសម្រាប់ការបង្វិលទៅបង្វិលមករវាងរដ្ឋសភានិងព្រឹទ្ធសភា។
ដោយឡែក ចំពោះអ្នកធ្វើរបាយការណ៍ចែកចេញជាពីរផ្នែកគឺ អ្នកធ្វើរបាយការណ៍ពិសេសចំនួន ៤០នាក់ និងអ្នកធ្វើរបាយការណ៍ផ្តល់យោបល់ចំនួន ៧០នាក់។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី