Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយលោកស្រីCamille MANGIN

   ថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ2024
cc2_10_11_2015_1
cc2_10_11_2015_2 cc2_10_11_2015_3

កាលពីព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិមានរដ្ឋសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោកស្រីCamille MANGINនាយិកានីតិកម្ម និងត្រួតពិនិត្យ នៃរដ្ឋសភាបារាំង។

ការកំណែទម្រង់សំខាន់ក្នុងនីតិវិធីនីតិកម្មរួមមានៈ
– ចំពោះសេចក្តីព្រាងច្បាប់ មុននឹងដាក់ជូនទៅរដ្ឋសភា ឬព្រឹទ្ធសភា គឺត្រូវផ្ញើជូនទៅក្រុមប្រឹក្សារដ្ឋ ដើម្បីធ្វើការសិក្សា និងវាយតម្លៃលើផលប៉ះពាល់ជាមុនសិន
– ចំពោះសេចក្តីស្នើច្បាប់មិនតម្រូវឲ្យឆ្លងកាត់ការសិក្សា និងវាយតម្លៃរបស់ក្រុមប្រឹក្សារដ្ឋទេ គឺត្រូវដាក់ជូនទៅរដ្ឋសភា និងព្រឹទ្ធសភាតែម្តង។
ចំពោះរយៈពេលនៃការពិនិត្យ និងអនុម័តច្បាប់នៅរដ្ឋសភា និងព្រឹទ្ធសភា រួមមានៈ
– ចំនួន ៦សប្តាហ៍ នៅក្នុងគណៈកម្មការតាមរយៈសវនាការជាសាធារណៈ
– ចំនួន ៤សប្តាហ៍ សម្រាប់ការពិនិត្យក្នុងសម័យប្រជុំពេញអង្គ។
ជារួម ការធ្វើច្បាប់, ការដាក់ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ទៅព្រឹទ្ធសភាដើម្បី ពិនិត្យ និងអនុម័ត គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាដែរ។ ប្រការដែលសំខាន់គឺរាល់សេចក្តីស្នើច្បាប់មិនតម្រូវឲ្យឆ្លងកាត់ក្រុមប្រឹក្សារដ្ឋទេ ក្នុងការសិក្សា និងវាយតម្លៃលើផលប៉ះពាល់ ដូចសេចក្តីព្រាងច្បាប់ឡើយ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី