Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបសន្ទនាការងារជាមួយ លោកស្រី Christine ALLAIS

   ថ្ងៃទី 10 ខែវិច្ឆិការ ឆ្នាំ2024
cm2-08-11-2015-1
cm2-08-11-2015-2

កាលពីថ្ងៃត្រង់ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសន្ទនាការងារជាមួយ លោកស្រី Christine ALLAIS ទីប្រឹក្សា នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីវិធានថ្មីចំពោះសមាជិកព្រឹទ្ធសភាតាមបែបតម្លាភាព និងក្រមសីលធម៌។

ក្នុងប្រធានបទនេះ លោកស្រីបានជម្រាបជូនគណៈប្រតិភូអំពីកាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ (ដើមអាណត្តិ និងចុងអាណត្តិ) របស់វិធានថ្មីនៃច្បាប់តម្លាភាព (ច្បាប់ចុះថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៣) ថែមទាំងបានលើកឡើងអំពីការប្រកាសផលប្រយោជន៍ ​និងការប្រកាសអំពីសកម្មភាពឯកជន ដែលនាំឲ្យមានវិសមិតភាពក្នុងមុខងារជាសមាជិកព្រឹទ្ធសភា។

បន្ថែមលើនេះ លោកស្រីបានបញ្ជាក់អំពីគោលការណ៍សំខាន់ៗទាំង៧ នៃក្រមសីលធម៌សមាជិកព្រឹទ្ធសភាគឺ (១).ផលប្រយោជន៍ទូទៅ, (២).ឯករាជ្យភាព, (៣).សុច្ចរិតធម៌, (៤).ភាព​មិនមានសាសនា, (៥).កិត្តិយស និងសេចក្តីថ្លៃថ្នូរ, (៦).ភាពទៀងត្រង់ និង (៧).ភាពទៀងទាត់

ឆ្លងតាមកិច្ចសន្ទនានេះ គណៈប្រតិភូបានទទួលបន្ថែមទៀតនូវគោលការណ៍ក្រមសីលធម៌ សមាជិកព្រឹទ្ធសភាបារាំង។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី