Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាជួបសន្ទនាការងារជាមួយ លោកស្រីVéronique BOCQUETនិងលោក Jean-Paul WOLBROM

   ថ្ងៃទី 8 ខែវិច្ឆិការ ឆ្នាំ2024
c2_6_11_2015_1
c2_6_11_2015_2 c2_6_11_2015_3

កាលពីរសៀលថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ជា ជេដ្ឋសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជួបសន្ទនាការងារជាមួយ លោកស្រី  Véronique BOCQUET ទីប្រឹក្សា និង លោក Jean-Paul WOLBROMអភិបាលនៃគណៈកម្មការច្បាប់ ដោយបានផ្តោតសំខាន់ទៅលើច្បាប់រៀបចំសារជាថ្មីនូវដែនដីសាធារណៈ។
លោកស្រីVéronique BOCQUET បានជម្រាបជូនគណៈប្រតិភូអំពីការកំណែទម្រង់ដែនដី ការបង្កើតឲ្យមានម៉េត្រូប៉ូល(Métropole) ជាការប្រមូលផ្តុំសង្កាត់ ឃុំ ច្រើនរួមបញ្ចូលគ្នា។ ក្នុងនោះការរំលាយតំបន់បញ្ចូលគ្នា (ច្បាប់ចុះថ្ងៃ ១៦/០១/២០១៥) និងការបង្កើតអង្គការចាត់តាំងដែនដីថ្មី(ច្បាប់ចុះថ្ងៃ ០៧/០៨/២០១៥)។
គោលបំណងនៃការប្រកួតប្រជែងជាមួយម៉េត្រូប៉ូល និងតំបន់ផ្សេងៗ នៅអឺរ៉ុបគឺ ផ្នែកសេដ្ឋកិច្ច។        

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី