Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ពិសាអាហារថ្ងៃត្រង់ការងារជាមួយ លោក Jacques BERNOT

   ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2024
1

កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញពិសាអាហារថ្ងៃត្រង់ការងារជាមួយ លោក Jacques BERNOT ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសំណួរ ចម្លើយ និងត្រួតពិនិត្យនៅសាលប្រជុំពេញអង្គ និងជាអតីតប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាបារាំង។

ក្នុងឱកាសពិសាអាហារថ្ងៃត្រង់ការងារនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ (ព្រឹទ្ធសភាកម្ពុជា-ព្រឹទ្ធសភាបារាំង) សំដៅលើកកម្ពស់សមត្ថភាពសមាជិកព្រឹទ្ធសភាកម្ពុជា និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការធ្វើសិក្ខាសាលា ដោយស្នើសុំសមាជិកព្រឹទ្ធសភាបារាំង ឬអភិបាលជាន់ខ្ពស់ មកធ្វើជាវាគ្មិនក្នុងសិក្ខាសាលានៅព្រឹទ្ធសភាកម្ពុជា។

 លោក Jacques BERNOT បានទទួលស្គាល់នូវភាពចាំបាច់នៃសំណូមពររបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ហើយលោកបានសំណូមពរឲ្យគណៈប្រតិភូយើងបន្តពិភាក្សាជាមួយ ឯកឧត្តម Vincent EBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា។      

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី