Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
គណៈប្រតិភូសមាជិកព្រឹទ្ធសភា ជួបសវនាការជាមួយអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ

   ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2024
com2-4-11-2015-1

កាលពីព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅព្រឹទ្ធសភាបារាំង គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបសវនាការជាមួយ លោក Jean CABANNES អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃព្រឹទ្ធសភាបារាំង។

ក្នុងកិច្ចសន្ទនានេះ លោក Jean CABANNES បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអត្ថិភាពនៃទ្វិសភា ជាពិសេសអត្ថិភាពនៃព្រឹទ្ធសភា និងបានរាយ ការណ៍អំពីកំណែទម្រង់ដែនដី  ពោលគឺការរៀបចំជាថ្មីនូវភូមិភាគ ខេត្ត និងឃុំ សង្កាត់ នៅប្រទេសបារាំងបច្ចុប្បន្ន។
លោក Jean CABANNES បានឆ្លើយតបជាវិជ្ជមានចំពោះសំណើសុំបន្តកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាបារាំង និងព្រឹទ្ធសភាកម្ពុជា លើចំណុច ដូចខាងក្រោម៖
១/ ទស្សនកិច្ចសិក្សារបស់សមាជិកព្រឹទ្ធសភា នៅព្រឹទ្ធសភាបារាំង
២/ ការចូលរួមមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាមួយរូប ក្នុងសិក្ខាសាលារយៈពេលមួយខែ ដោយមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និង ENA ។ចំពោះចំណុចសិក្ខាសាលានៅព្រឹទ្ធសភាកម្ពុជា ដោយមានវាគ្មិនជាសមាជិកព្រឹទ្ធសភា ឬមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់ ព្រឹទ្ធសភា បារាំង លោកនឹងយកទៅពិនិត្យ និងពិចារណា ព្រោះព្រឹទ្ធសភាបារាំងបាននិងកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
កិច្ចសន្ទនារវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា និង លោក Jean CABANNES បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព និងសហប្រតិបត្តិការ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី