Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តម ជា ជេដ្ឋ ចុះជួបប្រជាពលរដ្ឋសង្កាត់ផ្សារដើមគរ

   ថ្ងៃទី 15 ខែសីហា ឆ្នាំ2024
cm2-13-08-2015

កាលពីរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ វេលាម៉ោង ១៥:០០ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសង្កាត់ ភូមិ និងតំណាងក្រុមប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំសង្កាត់ ភូមិ និងតំណាងក្រុមប្រជាពលរដ្ឋ បានជម្រាបជូន        ឯកឧត្តមប្រធាន អំពីស្ថានភាពបច្ចុប្បន្នក្នុងមូលដ្ឋានភូមិរស់ខ្លួន ដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងបញ្ហាប្រឈមមួយចំនួន។

ទន្ទឹមនេះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភាជូនអ្នកចូលរួមទាំងអស់ ព្រមទាំងបានផ្តល់មតិណែនាំមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលបានកើតមានឡើងក្នុងមូលដ្ឋានភូមិ សង្កាត់កន្លងមក។

លេខាធិការដ្ឋានអមគណៈកម្មការទី២



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី