Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមជា ជេដ្ឋជួបពិភាក្សាការងារជាមួយប្រធានវិទ្យាស្ថានសន្ទនាមេគង្គ

   ថ្ងៃទី 1 ខែសីហា ឆ្នាំ2024
cc2_30_7_2015_1

កាលពីព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភាឯកឧត្តម ជា ជេដ្ឋប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ)បានជួបពិភាក្សាការងារជាមួយ លោក Hakan ATASEVERប្រធានវិទ្យាស្ថានសន្ទនាមេគង្គ(MDI) និងសហការី។


កិច្ចពិភាក្សាបានផ្តោតទៅលើការរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួនពីរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទទឹង និង ភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ចម្ងាយ ៣០គ.ម ពីរាជធានីភ្នំពេញ) ដែលនឹងសាងសង់រួចរាល់ជាស្ថាពរ ក្នុងដំណាច់ខែ កក្កដា ឆ្នាំ ២០១៥ នេះ។
អណ្តូងទឹកស្អាតទាំងពីរនេះ ជាអំណោយរបស់វិទ្យាស្ថានសន្ទនាមេគង្គ(MDI)តាមរយៈឯកឧត្តម ជា ជេដ្ឋជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះ ទឹកស្អាតប្រើប្រាស់ស្ថិតនៅក្នុងភូមិទាំងពីរខាងលើ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី