Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមជា ជេដ្ឋជួបពិភាក្សាការងារជាមួយប្រធានវិទ្យាស្ថានសន្ទនាមេគង្គ

   ថ្ងៃទី 24 ខែមិថុនា ឆ្នាំ2024
ccc2_22_6_2015_1

កាលពីព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភាឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានជួបពិភាក្សាការងារជាមួយ លោកHakan ATASEVER ប្រធាន វិទ្យាស្ថានសន្ទនាមេគង្គ/MDI (ទួរគី-សាកលវិទ្យាល័យហ្សាម៉ាន់)និងសហការី។


តាងនាមវិទ្យាស្ថានសន្ទនាមេគង្គ/MDI (ទួរគី-សាកលវិទ្យាល័យហ្សាម៉ាន់) លោកHakan ATASEVERបានចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមនិងសូមបួងសួងគោរពចំពោះដួងវិញ្ញាណក្ខន្ធសពសូមបានទៅសោយសុខក្នុង សុគតិភពជានិច្ចនិរន្តតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លើយតបតាមសំណើសុំអណ្តូងទឹកស្អាតរបស់ ឯកឧត្តម ជា ជេដ្ឋសម្រាប់ជូនប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញប្រើប្រាស់, លោកHakan ATASEVER បានឯកភាពផ្តល់អណ្តូងទឹកស្អាតចំនួនពីរហើយលោកបានស្នើសុំឲ្យក្រុមការងារជីកអណ្តូង ចុះទៅពិនិត្យ សិក្សាទីតាំងជាមុនសិន។

ឆ្លៀតក្នុងឱកាសនេះ លោកHakan ATASEVER បានគោរពអញ្ជើញឯកឧត្តមប្រធាន និងសមាជិកគណៈកម្មការ ព្រមទាំងមន្រ្តីជំនួយការ គណៈកម្មការទី២ ចូលរួមជាគណៈអធិបតី និងជាកិត្តិយសក្នុងពិធីពិសាអាហារពេលល្ងាចដើម្បីអបអរសាទរពិធីបុណ្យ «រ៉ម៉ាដន» នៃ សាសនាឥស្លាម ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៧:៣០នាទី នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី