Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូគណៈកម្មការទី២ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេក សំអៀត

   ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2024
cc2_19_6_2015_1
cc2_19_6_2015_2 cc2_19_6_2015_3 cc2_19_6_2015_4

កាលពីរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៥:០០ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេក សំអៀត អតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ ដែលបានទទួលមរណភាព កាលពីថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១:៣០នាទី រំលងអាធ្រាត ដោយជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅវត្តស្វាយពពែ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


តាងនាមគណៈកម្មការទី២ព្រឹទ្ធសភានិងក្នុងនាម ឯកឧត្តមប្រធាន បានចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះ ប្រកបដោយមនោសញ្ចេតនា សោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ឯកឧត្តម សេក សំអៀតព្រមទាំងសូមបួងសួងគោរពចំពោះដួង វិញ្ញាណក្ខន្ធសព សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។
សព ឯកឧត្តម សេក សំអៀតនឹងដង្ហែចេញទៅធ្វើពិធីបញ្ចុះនៅវត្តកាន់យួរ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃ ចន្ទ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៥:០០ព្រឹក។

លេខាធិការដ្ឋានអមគណៈកម្មការទី២


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី